កម្មវិធីផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ”នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរាប នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
លោក អ៊ង បាវ ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាមន្រ្តីបង្គោលបណ្ណសារ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប តំណាង លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកម្មវិធីផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារ Angkor Paradise ខេត្តសៀមរាប នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤។
ព័ត៌មានទាក់ទង